កម្មវិធីពន្លឿនអាជីវកម្ម

ប៊ី អាយ អូ

កម្មវិធីនិងសកម្មភាពរយៈពេល៦ខែសម្រាប់អាជីវកម្មធុនតូចនិងមធ្យមនៅកម្ពុជា

អំពីកម្មវិធី BIO

កម្មវិធីប៊ីអាយអូគឺជាកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មដែលផ្តួចផ្តើមបង្កើតឡើងដោយសមាគមក្លឺបអ្នកវិនិយោគកម្ពុជា នៅក្នុងឆ្នាំ២០១៨ និងត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញអាជីវកម្មធុនតូចនិងមធ្យមក្នុងស្រុកឲ្យឈានទៅមួយកម្រិតទៀតតាមរយៈកម្មវិធីអភិវឌ្ឍសមត្ថភាពសំរាប់សហគ្រិន ការជួយណែនាំ ការពិគ្រោះយោបល់ និងឱកាសដើម្បីទទួលបានមូលនិធិវិនិយោគឬហិរញ្ញប្បទាន។ លើសពីនេះទៅទៀត កម្មវិធីប៊ីអាយអូក៏បានផ្ដល់ជូននូវវេទិកាមួយដែលម្ចាស់អាជីវកម្មអាចតភ្ជាប់ទៅនឺងបណ្ដាញសមាជិកគាំទ្រគ្នាដែលមានបទពីសោធន៍អាចយកមកសិក្សាបាន។ ជាបច្ចុប្បន្ន យើងមានសមាជិកជាង៤០០នាក់មកពីឧស្សាហកម្មនិងវិស៏យផ្សេងៗគ្នានៅកម្ពុជា។
កម្មវិធីប៊ីអាយអូបានបង្កើតឡើងដោយមានគោលបំណងជាក់លាក់ដូចបានរៀបរាប់ដូចខាងក្រោម 

ការទទួលបានចំណេះដឹង

ពង្រឹងសមត្ថភាពរបស់សហគ្រិនតាមរយៈកម្មវិធីពង្រឹងសមត្ថភាពពិសេស ការណែនាំផ្ទាល់មុខ ទិន្នន័យដ៏ស៊ីជម្រៅរបស់ CiC កម្មវិធីចែករំលែកចំណេះដឹង (BIO Knowledge Cafe) និងសកម្មភាពចែករំលែកផ្សេងទៀត

ការចូលទៅកាន់ទីផ្សារ

នាំសហគ្រិនចូលទៅក្នុងបណ្តាញសក្តានុពល ជាបណ្តាញដែលសហគ្រិនអាចទាញយកប្រយោជន៍ពីដើម្បីបង្កើនការលក់ ឬទំហំទីផ្សាររបស់ពួកគេ។

ការទទួលបានហិរញ្ញវត្ថុ

បង្កើតបណ្តាញបន្ថែមទៀតសម្រាប់សហគ្រិនដើម្បីបង្កើនមូលនិធិរបស់ពួកគេ តាមរយៈការផ្តល់ហិរញ្ញប្បទានសមធម៌ពីវិនិយោគិន អ្នកវិនិយោគតាមស្ថាប័ន ឬការផ្តល់ហិរញ្ញប្បទានបំណុលពីវេទិកាវិនិយោគ CiC ឬភាគីពាក់ព័ន្ធផ្សេងទៀត។

ការទទួលបានបទពិសោធន៍

បង្កើតបណ្តាញបន្ថែមទៀតសម្រាប់សហគ្រិនក្នុងការចូលរួមជាមួយអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ ការយល់ដឹងអំពីឧស្សាហកម្ម ព័ត៌មានទីផ្សារ សមាមាត្រឧស្សាហកម្មសំខាន់ៗ។ល។

វាគ្មិន

ជួបជាមួយវាគ្មិនរបស់យើងដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យរបស់គាត់

មាតិកាថ្មីៗ

សារសំខាន់​នៃ​ការ​ត្រួត​ពិនិត្យសុខភាព​អាជីវកម្ម

មិនថាអាជីវកម្មកំពុងស្ថិតក្នុងដំំណាក់កាលរីកលូតលាស់មានទំហំប៉ុណ្ណាក៏ដោយ  ក៏នៅតែអាចមានចន្លោះខ្វះខាតជាក់ជាមិនខាន។
វាជាការចាំបាច់ណាស់សម្រាប់

Read More »

ជួបជាមួយ​សមាជិក​

សំណួរដែលសួរញឹកញាប់

អ្នក​មាន​សំណួរ យើង​មាន​ចម្លើយ
សំណួរដែលគេសួរញឹកញាប់របស់យើង!

ទំនាក់ទំនង

អុំីម៉ែល

លេខទូរស័ព្ទ

តេឡេក្រាម

ទីតាំង

អតីតអាគារ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាន់ទី២ ដែលស្ថិតនៅអាគារលេខ ៥០ កែងផ្លូវលេខ៥១៦ និងផ្លូវលេខ៣៣៥ ភូមិ៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Scroll to Top