មេរៀន​ពីបទពិសោធន៍របស់​សហគ្រិន​រៀមច្បង​

នៅពេលដែលអ្នកជួបសហគ្រិន២នាក់ ហើយសួរអំពីដំណើរជីវិតសហគ្រិនរបស់ពួកគេ អ្នកនឹងទទួលបានចម្លើយមិនដូចគ្នានោះទេ។ អ្នកខ្លះចាប់ផ្តើមអាជីវកម្មតាំងពីរៀនដោយមិនមានបទពិសោធន៍ការងារសោះឡើយ អ្នកខ្លះខំប្រឹងធ្វើការយូរឆ្នាំទម្រាំហ៊ានចេញក្នុងដំណើរសហគ្រិន ហើយវាមានរឿងអំពីដំណើរជា​សហគ្រិន​ជាច្រើនផ្សេងទៀត។

តាមរយៈបទពិសោធន៍ផ្សេងៗគ្នាលើវិស័យសហគ្រិន មានចំណុចមួយចំនួនដែលអ្នកគួរដឹង ដែលវាអាចនឹងមិនមានបង្រៀនក្នុងថ្នាក់រៀននោះទេ៖

១. របៀប ឬយុទ្ធសាស្ត្រដែលអ្នកនឹងប្រើដើម្បីឡើងភ្នំ វាសំខាន់ជាងការទៅដល់កំពូលភ្នំគោលដៅគឺទៅដល់កំពូលភ្នំ ហើយគ្រប់គ្នាគឺអាចធ្វើវាបាន តែការប្រើសម្ភារៈ កម្លាំង ល្បឿន ភាពតាំងចិត្ត គឺមិនដូចគ្នានោះទេ ដែលវាជាកត្តាចូលរួមផ្តល់ឱ្យមនុស្សមួយចំនួនអាចទៅដល់កំពូលភ្នំបានលឿន អ្នកខ្លះទៅដល់យឺត ហើយអ្នកខ្លះទៀតមានបញ្ហាតាមផ្លូវជាដើម។ ដូចគ្នានេះដែរ ក្រុមហ៊ុនក្នុងវិស័យដូចគ្នា ផ្គត់ផ្គង់ទំនិញឬសេវាកម្មដូចគ្នា តែការអនុវត្តខុសគ្នា ច្បាស់ណាស់ថាលទ្ធផលទទួលបានគឺមិនដូចគ្នានោះទេ។

២. នៅពេលដែលអ្នកព្រមទទួលស្គាល់កំហុសវាជារឿងល្អមួយ ព្រោះវាជាផ្លូវទៅកាន់ភាពជោគជ័យតើអ្នកស្គាល់នរណាម្នាក់ ដែលមិនធ្លាប់បង្កើតកំហុសដែរឬទេ? មិនមានន័យថា អ្នកត្រូវតែបរាជ័យ ឬបង្កើតកំហុសនោះទេ តែអ្នកត្រូវតែត្រៀមទទួលយកវា ដើម្បីយកធ្វើជាបទពិសោធន៍បង្កើនការប្រុងប្រយ័ត្ន បង្កើនការការពារហានិភ័យមើលមិនឃើញ ដែលសុទ្ធសឹងតែជាគ្រឹះសំខាន់ៗចូលរួមក្នុងការសាងភាពធន់របស់អ្នកផ្ទាល់ខ្លួន ក៏ដូចជាអាជីវកម្មទាំងមូល។

៣. ខ្ញុំមិនបង្កើតក្រុមហ៊ុនសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែសម្រាប់ដំណោះស្រាយសង្គមសហគ្រិនភាព ជាពាក្យដែលពិរោះ។ មនុស្សម្នាក់អាចក្លាយជាសហគ្រិនបានដោយចាប់ផ្តើមរកមើលបញ្ហា ហើយបង្កើតដំណេះស្រាយដោយដឹកនាំដំណោះស្រាយតាមរយៈការបើកក្រុមហ៊ុនផលិតផលកម្មផលិតផល ឬសេវាកម្មទៅក្នុងទីផ្សារ។ គោលបំណងនៃការដំណើរការក្រុមហ៊ុនគឺដើម្បីរកប្រាក់ចំណូលបង្កើតប្រាក់ចំណេញ តែយ៉ាងណាក៏អ្នកត្រូវគិតពីសុខមាលភាពសង្គមដូចគ្នាដែរ តើអ្នកបានគាំទ្រអ្វីខ្លះពីសង្គម ដែលអ្នកបានរកប្រាក់ចំណេញពីអ្នកប្រើប្រាស់។

៤. វាមិនសំខាន់នោះទេថាអ្នកក្មេងពេក ឬចាស់ពេកដើម្បីក្លាយជាសហគ្រិនអ្នកអាចមានសមត្ថភាពបង្កើតការច្នៃប្រឌិតផលិតផលមានសក្តានុពលណាមួយចូលទៅក្នុងទីផ្សារបានឬទេ? ក្មេងពេក ឬចាស់ពេក មិនអាចកំណត់ពីគំនិត និងចំណេះដឹងបាននោះទេ។ អ្នកទាំងអស់គ្នាអាចលើកយកបញ្ហាមកពិភាក្សា ចែករំលែក និងផ្តល់មតិយោបល់ទៅតាមជំនាញរៀងៗខ្លួន ទៅវិញទៅមកដោយផ្តោតលើដំណោះស្រាយ មិនមែនអាយុនោះទេ។ អ្នកទាំងអស់គ្នាអាចលើកយកបញ្ហាមកពិភាក្សា ចែករំលែក និងផ្តល់មតិយោបល់ទៅតាមជំនាញរៀងៗខ្លួន ទៅវិញទៅមកដោយផ្តោតលើដំណោះស្រាយ មិនមែនអាយុនោះទេ។ សមត្ថភាព និងឱកាសទើបជាធាតុផ្សំសំខាន់។

ដំណើរលើវិថីសហគ្រិនភាពគឺមិនងាយស្រួលនោះទេ អ្វីៗក៏អាចកើតឡើងលើសពីការរំពឹងទុកបានដែរ។ សហគ្រិនភាពជាឱកាសមួយដែលអាចឱ្យអ្នកប្រើប្រាស់ទេពកោសល្យរបស់អ្នក រួមផ្សំជាមួយការងារប្រចាំថ្ងៃអ្នកបាន ដោយស្របទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ឬអាចនិយាយបានថា កាន់តែធ្វើកាន់តែសប្បាយ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top