សារសំខាន់​នៃ​ការ​ត្រួត​ពិនិត្យសុខភាព​អាជីវកម្ម

មិនថាអាជីវកម្មកំពុងស្ថិតក្នុងដំំណាក់កាលរីកលូតលាស់មានទំហំប៉ុណ្ណាក៏ដោយ  ក៏នៅតែអាចមានចន្លោះខ្វះខាតជាក់ជាមិនខាន។ វាជាការចាំបាច់ណាស់សម្រាប់ម្ចាស់អាជីវកម្មក្នុងការវាយតម្លៃជាទៀងទាត់នូវអាជីវកម្មទាំងមូលរបស់ពួកគេ ក្នុងគោលបំណងជួយឲ្យម្ចាស់អាជីវកម្មដឹងពីដំណើរការរួម ក៏ដូចជា ចំណុចខ្លាំង និងចំណុចខ្សោយរបស់អាជីវកម្ម។  

ជាធម្មតា ម្ចាស់អាជីវកម្មមានទំនួលខុសត្រូវយ៉ាងខ្លាំងនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្ម ដែលពួកគេស្ទើរតែមិនសូវមានពេលដើម្បីវាយតម្លៃសុខភាពទូទៅនៃអាជីវកម្មរបស់ពួកគេនោះឡើយ។   ការពិនិត្យសុខភាពអាជីវកម្ម(Business Health Checkup)មានសារៈសំខាន់ ដោយសារវាអនុញ្ញាតឱ្យម្ចាស់អាជីវកម្មកំណត់ចំណុចខ្លាំងនៃអាជីវកម្មរបស់ពួកគេ និងចំណុចខ្សោយដែលទាមទារការកែលម្អ។ ការត្រួតពិនិត្យសុខភាពអាជីវកម្មអនុញ្ញាតឱ្យម្ចាស់អាជីវកម្មកំណត់ពីប្រសិទ្ធិភាពនៃយុទ្ធសាស្ត្រផ្សេងៗ ដើម្បីជួយអាជីវកម្មកែលម្អចំណុចខ្វះ។ ការដោះស្រាយបញ្ហាទាន់ពេលវេលាអាចជួយធានាបាននូវការរីកចម្រើន និងភាពជោគជ័យនៃអាជីវកម្មនាពេលអនាគត។ 

ជាឧទាហរណ៍៖ បន្ទាប់ពីធ្វើការពិនិត្យសុខភាពអាជីវម្មរួច ម្ចាស់អាជីវកម្មអាចរកឃើញថាការធ្វើទីផ្សាររបស់ពួកគេមិនទាន់មានប្រសិទ្ធិភាពនៅឡើយទេ។ រីឯការគ្រប់គ្រងបុគ្គលិកក៏នៅមានចន្លោះខ្វះខាតនៅឡើយ។ ដូច្នេះម្ចាស់អាជីវកម្មអាចរកដំណោះស្រាយសម្រាប់ករណីទាំងពីរនេះបានទាន់ពេលវេលា។  

លទ្ធផលសំខាន់ៗដែលម្ចាស់អាជីវកម្មអាចទាញចេញពីការត្រួតពិនិត្យសុខភាពអាជីវកម្ម គឺជាការយល់ដឹងបានទូលំទូលាយជាងមុនអំពីផ្នែកសំខាន់ៗដែលម្ចាស់អាជីវកម្មត្រូវកែប្រែដើម្បីបំពេញសក្តានុពលអាជីវកម្មរបស់ពួកគេ។  

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top