កម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម ប៊ី អាយ អូ

ក្រោមការ​គាំទ្រពី​ សមាគមអ្នកវិនិយោគកម្ពុជា

កម្មវិធីជំនាន់ទី០៦ ចាប់ផ្តើមទទួលពាក្យហើយ!

១. វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា 

កម្មវិធីមានវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាសរុបចំនួន០៧ ដែលធ្វើឡើងដោយអ្នកជំនាញ និងសហគ្រិនដែលមានបទពិសោធន៍ច្រើនឆ្នាំ។ វគ្គទាំងអស់រួមមាន ៖

     ០១. បញ្ជីត្រួតពិនិត្យអាជីវកម្ម សំរាប់សហគ្រាសធុនតូច និងមធ្យម (SMEs)

     ០២. ការស្វែងយល់អំពីគំរូអាជីវកម្ម និងការអភិវឌ្ឍន៍ផលិតផលសំរាប់ សហគ្រាសធុនតូច និងមធ្យម (SMEs)

     ០៣. ការកំណត់ទីផ្សារ និងការគ្រប់គ្រងខ្សែសង្វាក់គុណតម្លៃ សំរាប់សហគ្រាសធុនតូច និងមធ្យម (SMEs)

     ០៤. ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំសំរាប់សហគ្រាសធុនតូច និងមធ្យម (SMEs)

     ០៥. ការវិនិយោគទៅលើធនធានមនុស្ស និងការជម្រុញផលិតភាពការងាររបស់បុគ្គលិក

     ០៦. ការគ្រប់គ្រងលំហូរសាច់ប្រាក់នៅក្នុងស្ថានភាពមានវិបត្តិ និងជម្រើសដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗ

     ០៧. អនុលោមភាពទៅតាមគោលការណ៍ពន្ធ 

Training
Company Diagnosis

២. ការធ្វើកោសល្យវិច្ច័យអាជីវកម្ម

ការធ្វើកោសល្យវិច្ច័យអាជីវកម្ម ជាការពិនិត្យមើលសុខភាពរបស់ក្រុមហ៊ុន ដោយព្យាយាមស្វែង​រកឬសគល់នៃបញ្ហាដែលកើតឡើងនៅក្នុងដំណើរការអាជីវកម្មប្រចាំថ្ងៃ ឫដែលរារាំងដល់ការអភិវឌ្ឍអាជីវកម្ម។ លើសពីនេះ ការធ្វើកោសល្យវិច្ច័យក្រុមហ៊ុនជាមធ្យោបាយក្នុងការស្វែងយល់ពីតម្រូវការរបស់សហគ្រាសធនតូច និងមធ្យម ដើម្បីភ្ជាប់ពួកគាត់ទៅកាន់អ្នកជំនាញ ឫអ្នកផ្តល់ការប្រឹក្សាបានត្រឹមត្រូវ។

៣. វគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ

ការបឹ្រក្សាយោបល់អាជីវកម្មពីអ្នកជំនាញ ជាសកម្មភាពចម្បងមួយរបស់កម្មវិធីពន្លឿនអាជីវកម្ម BIO ដែលភ្ជាប់សមាជិកទៅអ្នកជំនាញដើម្បីទទួលបានអនុសាសន៍ពីដំណោះស្រាយអាជីវកម្មលើយុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្មនិងដំណោះស្រាយលើបញ្ហាអាជីរកម្មនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃផង​​ដែរ។ ការបឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញត្រូវបានបែងចែកជា ២ ៖

  • បញ្ហាទូទៅ៖ ម្ចាស់អាជីវកម្មនឹងត្រូវបែងចែកជាក្រុមៗទៅតាមបញ្ហាអាជីវកម្មអាទិភាព ដែលបានរកឃើញពេលធ្វើកោសល្យវិច្ច័យអាជីវកម្ម។ អ្នកចូលក្នុងមួយក្រុមមាន​៣​ទៅ​៤​នាក់​ នឹងជួបជាមួយអ្នកប្រឹក្សាយោបល់ជំនាញម្នាក់ ដើម្បីទទួលបានដំណោះស្រាយ និងរៀនសូត្រពីម្ចាស់អាជីវកម្មដទៃផង។
  • បញ្ហាជាក់លាក់៖ សម្រាប់បញ្ហាអាជីវកម្មមួយចំនួនដែលមានពត៏មានសំងាត់ និងមិនអាចពិភាក្សាបែបជាក្រុមបាន នោះម្ចាស់អាជីវកម្មនឹងត្រូវជួបពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់​អាជីវកម្មដោយផ្ទាល់ (មួយទល់មួយ)។ 
Mentoring
Boot Camp

៤. ការបោះជំរុំ កសាងយុទ្ធសាស្ត្រអាជីវកម្ម 

ការបោះជំរុំ កសាងយុទ្ធសាស្ត្រអាជីវកម្ម ជាការបោះជំរុំអាជីវកម្មដែលបញ្ចូលការបណ្តុះបណ្តាលដែលមានលក្ខណៈតឹងរ៉ឹងខ្លាំង (Intensive Training) និង​រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៅដល់អ្នកចូលរួម ដោយបែងចែកពួកគាត់ទៅតាមក្រុមជាក់លាក់។

សហគ្រិនទាំងឡាយដែលចូលរួមទទួលបានការបណ្តុះបណ្តាល និងការអនុវត្តន៍ទៅលើការកំណត់​ទីផ្សារ និងការអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម។ សកម្មភាពនេះនឹងប្រព្រឹត្តិទៅនៅខាងក្រៅទីក្រុងភ្នំពេញ។ 

រយៈពេល៖ ២ថ្ងៃ ១យប់
ទីតាំង៖ ក្រៅក្រុង
សកម្មភាព៖ សិក្ខាសាលា និងការងារជាក្រុម

៥. ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់ សហគ្រិន

ដើម្បីគាំទ្រសមាជិកដែលត្រូវការទុនឬជំនួយហិរញ្ញវត្ថុផ្សេងៗ យើងផ្ដល់ការគាំទ្រដូចជា៖

     ០១. ការពិនិត្យសុខភាពហិរញ្ញវត្ថុ៖ ធ្វើការពិនិត្យទៅលើការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មដើម្បីស្វែងរកបញ្ហាដែលអាចកើតមានឬតម្រូវការហិរញ្ញវត្ថុនិងផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នោះ។

     ០២. កម្រងព័ត៌មានឥណទាន៖ ដើម្បីរៀបចំខ្លួនសម្រាប់ស្នើសុំមូលបត្របំណុលឯកជនពី CiC។

     ០៣. ការគាំទ្រអាជីវកម្ម៖ ដៃគូសហការរបស់យើងបានផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុជាច្រើនដូចជា៖

  • CiC Capital: មូលបត្របំណុលឯកជន (រហូតដល់៥០០០០ដុល្លា) និង មូលបត្របំណុលកម្មសិទិ្ធ (ពី ៥០០០០ដុល្លាទៅ១៥០០០០០ដុល្លា)
  • CiC Plc: ការវិនិយោគជាយុទ្ធសាស្ត្រ (សមាជិកអាចសិក្សាពីជម្រើសនៃការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនជាមួយ CiC Plc)
  • បណ្តាញវិនិយោគិនកម្ពុជា (CAIN): សមាជិកមានឱកាសក្នុងការធ្វើបទបង្ហាញស្វែងរកទុនពីវិនិយោគិនបែបបុគ្គលសម្រាប់ទុន ចាប់ពី ១៥០០០ដុល្លា។
  • ដៃគូផ្សេងៗទៀត ដូចជា ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) ដែលមានគម្រោងធានាឥណទានផ្តោតលើវិស័យកសិកម្ម។
Financial Support

អត្ថប្រយោជន៍ នៃកម្មវិធី

Icon-20
ទទួលបានជំនាញសំរាប់រៀបចំអាជីវកម្មឲ្យមានលក្ខណៈស្តង់ដា

អ្នកចូលរួមនឹងទទួលបាននូវការបំពាក់បំពន់ជំនាញដែលអាចឲ្យពួកគាត់យល់កាន់តែច្បាស់អំពីអាជីវកម្មរបស់ពួកគាត់ និងវិធីធ្វើឲ្យវាមានលក្ខណៈស្តង់ដា។

 

Icon-21
ជម្រើសហិរញ្ញប្បទានផ្សេងៗទៀត

តាមរយៈទំនាក់ទំនងជាមួយ CiC Capital Partners សមាជិកទាំងអស់អាចទទួលបានជម្រើសហិរញ្ញប្បទានផ្សេងៗដូចជា មូលបត្របំណុលឯកជន (Cap. 50K ដុល្លា) និង: មូលបត្របំណុលកម្មសិទិ្ធ (50K ដុល្លា – 1.5M ដុល្លា)។

Icon-40
ទទួលបានការយល់ដឹងពីវស័យ និងការចែករំលែកចំនេះដឹង

អ្នកចូលរួមនឹងអាចទទួលបានការយល់ដឹងនូវនិន្នាការថ្មីៗ និន្នាការសំខាន់ៗក្នុងវិស័យ  ទិន្ទន័យគោល និងនិន្នាការអ្នកប្រើប្រាស់ក្នុងវិស័យផ្សេងៗ។ លើសពីនេះទៀតអ្នកចូលរួមអាចទទួលបានចំនេះដឹងទូលំទូលាយអំពីយុទ្ធសាស្រ្ត និងប្រតិបត្តិការ ពីBIO Knowledge Café, BIO Expert Talk។ល។

Icon-36
ឱកាសក្នុងការស្នើសុំទុនពីសំណាក់ BUSINESS ANGEL

តាមរយៈទំនាក់ទំនងជាមួយបណ្តាញវិនិយោគិនកម្ពុជា (CAIN) អ្នកចូលរួមដែលមានបំណងចង់ស្នើនូវទុនបន្ថែមដើម្បីពង្រីកអាជីវកម្មអាចធ្វើការជាមួយក្រុមការងារ CAIN ដើម្បីរៀបចំត្រៀមខ្លួនធ្វើបទបង្ហាញដើម្បីស្នើសុំទុន។

Icon-14
ឱកាសទទួលបានការប្រឹក្សា

អ្នកចូលរួមនឹងទទួលបានឱកាសទទួលបានការណែនាំពីអ្នកជំនាញដែលមានបទពិសោធន៍ និងសហគ្រិនដែលជោគជ័យ ដើម្បីដោះស្រាយការលំបាក និងបញ្ហាកំពុងប្រឈម ក៏ដូចជាការណែនាំពីយុទ្ធសាស្រ្តសំរាប់អភិវឌ្ឍន៍ក្រុមហ៊ុនពួកគាត់។

Icon-30
ឱកាសវិនិយោគទៅក្នុង CiC PLC.

អ្នកចូលរួមនឹងមានឱកាសក្នុងការក្លាយខ្លួនពីសមាជិកទូទៅ ទៅជាសមាជិកគុណវុឌ្ឍិ (អាចហៅថាហ៊ុនិកដោយការទិញហ៊ុនក្នុងចំនួនអប្បបរមាដែលកំណត់ដោយ CiC Plc.)។

Icon-25
ពង្រីកបណ្តាញ និងទីផ្សារ

អ្នកចូលរួមនឹងអាចពង្រីកបណ្តាញរបស់ពួកគេ ដោយធ្វើការយ៉ាងជិតស្និតជាមួយ សមាជិក គ្រូបណ្តុះបណ្តាល  អ្នកប្រឹក្សា  និងអ្នកពាក់ព័ន្ធដទៃទៀត។ អ្នកទាំងអស់នោះអាចជាអតិថិជន ឫដៃគូរអាជីវកម្មសក្តានុពលរបស់ពួកគាត់នាពេលអនាគត់។

Icon-17
ឱកាសវិនិយោគផ្សេងៗទៀត

នៅក្នុងសហគមន៍អាជីវកម្ម CiC មានឱកាសវិនិយោគចំនួនពីរដែលអ្នកចូលរួមអាចស្វែងរកបានដូចជា CiC មូលនិធិចំណូលថេរ និងការវិនិយោគមួយទៀតស្ថិតក្រោមការគ្រប់គ្រងដោយ CiC Plc., CiC Capital Partners, និងដៃគូរផ្សេងៗទៀត។

ដំណើរការ របស់កម្មវិធី

លក្ខខណ្ឌចូលរួម កម្មវិធី

លក្ខណៈអាជីវកម្មដែលអាចចូលរួមបាន ៖

  • កម្មវិធីនេះត្រូវបានបើកសម្រាប់អាជីវកម្មទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងគ្រប់វិស័យ (ដែលត្រូវបានចាត់ទុកជាអាជីវកម្មប្រកបដោយក្រមសីលធម៌)។
  • ជាប្រភេទអាជីវកម្មស្ថិតនៅដំណាក់កាលដំបូង (យ៉ាងតិច៦ខែ) ឫស្ថិតនៅដំណាក់លូតលាស់​។​
  • សម្រាប់សហគ្រិនដែលមានបំណងចង់ទទួលបានជំនាញដើម្បីរៀបចំអាជីវកម្មអោយមានលក្ខណៈស្តង់ដា និងឱកាសដាក់សំណើរសុំទុន ដើម្បីពង្រីកអាជីវកម្ម។
  • សហគ្រិនដែលកំពុងស្វែងរកអ្នកផ្តល់ការណែនាំល្អៗ និងចង់ពង្រីកបណ្តាញអាជីវកម្ម។ 

លក្ខខណ្ឌចូលរួម ៖

  • កាន់តួនាទីណាមួយ៖ សហគ្រិន/ម្ខាស់ក្រុមហ៊ុន/ ស្ថាបនិក -សហស្ថាបនិក/ អ្នកគ្រប់គ្រងជាន់ខ្ពស់ /នាយកគ្រប់គ្រង
  • ត្រូវបើកចិត្តទូលាយទទួលយកការណែនាំ
  • បំពេញពាក្យស្នើសុំ
  • បង់ថ្លៃកញ្ចប់របស់កម្មវិធី

ទំនាក់ទំនង

អុំីម៉ែល

លេខទូរស័ព្ទ

តេឡេក្រាម

ទីតាំង

#11, 8th Floor, St 347, Tuol Kork, Phnom Penh, Cambodia, 12150

Scroll to Top