BIO Water Logo-White

កម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម សម្រាប់ប្រត្តិបត្តិករទឹកស្អាត

ក្រោមការសហការរវាងក្រុមហ៊ុនដៃគូទឹកកម្ពុជា និងសមាគមសហគមអ្នកវិនិយោគកម្ពុជា

ដៃគូសហការ

បណ្តាញប្រតិបត្តិករទឹកឯកជន (PWOs)
កម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម & ជម្រើសហិរញ្ញប្បទានលទ្ធភាពទទួលបានហិរញ្ញប្បទាន

១. វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា 

កម្មវិធីមានសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលចំនួន ១០ ដែលផ្តោតលើផ្នែកសំខាន់ៗចំនួន 3 រួមមាន ការគ្រប់គ្រងអាជីវកម្ម ជំនាញទន់ និងជំនាញបច្ចេកទេស។
១. បញ្ជីត្រួតពិនិត្យអាជីវកម្មសំរាប់សហគ្រាសធុនតូច និងមធ្យម (SMEs)
២. ការស្វែងយល់អំពីគំរូអាជីវកម្ម និងការអភិវឌ្ឍន៍ផលិតផសំរាប់សហគ្រាសធុនតូច និងមធ្យម (SMEs)
៣. មូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រទីផ្សារ និងករណីសិក្សា
៤. ការស្វែងយល់អំពីការអភិវឌ្ឍ និងការអនុវត្តយុទ្ធសាស្រ្តអាជីវកម្ម
៥. មូលដ្ឋានគ្រឹះហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មមិនមានចំនេះដឹងខាងហិរញ្ញវត្ថុ
៦.​ ការគ្រប់គ្រងលំហូរសាច់ប្រាក់សម្រាប់ប្រត្តិបត្តិករទឹកស្អាត
៧. ការទំនាក់ទំនងនិងការចរចារក្នុងការធ្វើពាណិជ្ជកម្ម
៨.ការវិនិយោគទៅលើធនធានមនុស្ស និងការជម្រុញផលិតភាពការងាររបស់បុគ្គលិក
៩. បច្ចេកទេសគ្រប់គ្រងគុណភាពទឹកស្អាត​​ & ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកស្អាត & ប្រភពទឹកនិងប្រព្រឹត្តិកម្មទឹកស្អាត
១០.​ការគណនា​បណ្តាញបំពង់ទឹកដើម្បីជ្រើសរើសម៉ូទ័រទឹក & ការគ្រប់គ្រងប្រសិទ្ធភាពថាមពល និងការវិភាគទិន្នន័យនៃទឹកបាត់បង់

Training
Company Diagnosis

២. ការធ្វើកោសល្យវិច្ច័យអាជីវកម្ម

ការធ្វើកោសល្យវិច្ច័យអាជីវកម្ម ជាការពិនិត្យមើលសុខភាពរបស់ក្រុមហ៊ុន ដោយព្យាយាមស្វែងរកឬសគល់នៃបញ្ហាដែលកើតឡើងនៅក្នុងដំណើរការអាជីវកម្មប្រចាំថ្ងៃ ឫដែលរារាំងដល់ការអភិវឌ្ឍនអា៍ជីវកម្ម។ លើសពីនេះ ការធ្វើកោសល្យវិច្ច័យក្រុមហ៊ុនជាមធ្យោបាយក្នុងការស្វែងយល់ពីតម្រូវការរបស់សហគ្រាសធនតូច និងមធ្យម ដើម្បីភ្ជាប់ពួកគាត់ទៅកាន់អ្នកជំនាញ ឫអ្នកផ្តល់ការប្រឹក្សាបានត្រឹមត្រូវ។

៣. វគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ 

ការបឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ ជាសកម្មភាពចម្បងមួយរបស់កម្មវិធីពន្លឿនអាជីវកម្ម BIO​ ដែលភ្ជាប់សមាជិកទៅអ្នកជំនាញដើម្បីទទួលបានអនុសាសន៍ពីដំណោះស្រាយអាជីវកម្មលើយុទ្ធសាស្រ្តអភិវឌ្ឍអាជីវកម្មនិងដំណោះស្រាយលើបញ្ហាអាជីរកម្មនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃផងដែរ។ ការបឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញត្រូវបានបែងចែកជា ២ ៖
*បញ្ហាទូទៅ​:​ម្ចាស់អាជីវកម្ម​នឹង​ត្រូវបែងចែក​ជាក្រុមៗ​ទៅតាមបញ្ហាអាជីវកម្មអាទិភាព​ ដែលបានរកឃើញពេលធ្វើកោសល្យវិច្ច័យអាជីវកម្ម ។ អ្នកចូលក្នុងមួយក្រុមមាន៣ទៅ៤នាក់ នឹងជួបជាមួយអ្នកប្រឹក្សាយោបល់ជំនាញម្នាក់ ដើម្បីទទួលបានដំណោះ​ស្រាយ​ និងរៀនសូត្រពីម្ចាស់​អាជីវកម្មដទៃផង។
*បញ្ហាជាក់លាក់: សម្រាប់បញ្ហាអាជីវកម្មមួយចំនួនដែលមានពត៏មានសំងាត់និងមិនអាចពិភាក្សាបែបជាក្រុមបាន នោះម្ចាស់អាជីវកម្មនឹង​ត្រូវ​ជួបពិភាក្សា​ជាមួយ​អ្នក​ប្រឹក្សា​យោបល់​អាជីវកម្ម​ដោយផ្ទាល់ (មួយទល់​មួយ)។ 

Mentoring
Financial Support

៤. ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រិន

ដើម្បីគាំទ្រសមាជិកដែលត្រូវការទុនឬជំនួយហិរញ្ញវត្ថុផ្សេងៗ យើងផ្ដល់ការគាំទ្រដូចជា៖
១ ការពិនិត្យសុខភាពហិរញ្ញវត្ថុ៖ ធ្វើការពិនិត្យទៅលើការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មដើម្បីស្វែងរកបញ្ហាដែលអាចកើតមានឬតម្រូវការហិរញ្ញវត្ថុនិងផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នោះ។
២ កម្រងព័ត៌មានឥណទាន៖ ដើម្បីរៀបចំខ្លួនសម្រាប់ស្នើសុំមូលបត្របំណុលឯកជនពី CiC។
៣ ការគាំទ្រអាជីវកម្ម

ដៃគូសហការរបស់យើងបានផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុជាច្រើនដូចជា៖​
១ CiC Capital: មូលបត្របំណុលឯកជន (រហូតដល់៥០០០០ដុល្លា) និង មូលបត្របំណុលកម្មសិទិ្ធ (ពី ៥០០០០ដុល្លាទៅ១៥០០០០០ដុល្លា)
២ CiC Plc: ការវិនិយោគជាយុទ្ធសាស្ត្រ (សមាជិកអាចសិក្សាពីជម្រើសនៃការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនជាមួយ CiC Plc)
៣​ បណ្តាញវិនិយោគិនកម្ពុជា (CAIN): សមាជិកមានឱកាសក្នុងការធ្វើបទបង្ហាញស្វែងរកទុនពីវិនិយោគិនបែបបុគ្គលសម្រាប់ទុន ចាប់ពី ១៥០០០ដុល្លា។

អត្ថប្រយោជន៍នៃកម្មវិធី

Icon-20
ទទួលបាននូវជំនាញគ្រប់គ្រងអាជីវកម្មនិងការគាំទ្រផ្នែកបច្ចេកទេស

សមាជិកទទួលបាននូវការបំពាក់បំពន់ជំនាញដែលអាចឲ្យពួកគាត់យល់ដឹងកាន់តែច្រើនអំពីអាជីវកម្មរបស់ខ្លួននិងទទួលបានឱកាសក្នុងការពិភាក្សាជាមួយអ្នកជំនាញដែលមានបទពិសោធន៍ ការយល់ដឹងស៊ីជម្រៅពីវិស័យទឹកស្អាត ព័ត៌មានទីផ្សារ និង សមាភាពសំខាន់ៗក្នុងវិស័យដើម្បីប្រើប្រាស់ជាឧបករណ៍សម្រាប់អភិវឌ្ឈអាជីវកម្មឲ្យមានស្ដង់ដារ។

Icon-30
ពង្រីកបណ្ដាញនិងទីផ្សារ

សមាជិកនឺងពង្រីកបណ្ដាញទំនាក់ទំនងតាមរយៈការចូលរួមក្នុងសហគមន៍អាជីវកម្មCiCដែលមានសមាជិកជាង៥០០នាក់ និងដៃគូទឹកកម្ពុជាដែលសមាជិកអាចប្រើប្រាស់ដើម្បីបង្កើនការលក់ឬពង្រីកទំហំទីផ្សារ។

Opportunities to access to finance
ឱកាសទទួលបានហិរញ្ញប្បទាន

សហគ្រិននឹងមានច្រកបន្ថែមក្នុងការគៀងគងទុនតាមរយៈមូលបត្របំណុលកម្មសិទិ្ធពីវិនិយោគិនបែបបុគ្គល ស្ថាប័នវិនិយោគ ឬ មូលបត្របំណុលឯកជនពីថ្នាលវិនិយោគរបស់ CiC ឬពីភាគីពាក់ព័ន្ធផ្សេងៗទៀត

Icon-21
ឱកាសទទួលបានទុនវិនិយោគ

សមាជិកទទួលបាននូវការបំពាក់បំពន់ទៅលើប្រព័ន្ធគ្រប់គ្រងដែលអាចជួយពួកគាត់រៀបចំអាជីវកម្មដើម្បីត្រៀមខ្លួនសម្រាប់ធ្វើការប្រមូលទុនបន្ថែមតាមរយៈបណ្ដាញនៃកម្មវិធី

Requirements

  1. Have a Business in Clean-Water Industry

  2. Be an Entrepreneur or Business Owner

  3. Be Open-Minded

4. Fill the Program’s Application

5. Participate the Interview / Pitching

6. Pay Program’s Package Fee (If you are selected)

ទំនាក់ទំនង

អុំីម៉ែល

លេខទូរស័ព្ទ

តេឡេក្រាម

ទីតាំង

អតីតអាគារ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាន់ទី២ ដែលស្ថិតនៅអាគារលេខ ៥០ កែងផ្លូវលេខ៥១៦ និងផ្លូវលេខ៣៣៥ ភូមិ៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Scroll to Top