UNLOCKING BUSINESS POTENTIAL!
Knowledge is the most important tool for business
use to overtake their rivals.

ម្ចាស់អាជីវកម្មនឹងទទួលបានអ្វីខ្លះ នៅក្នុងកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម ប៊ី អាយ អូ?
បន្ទាប់ពីសហគ្រិនបានជួបទទួលព័ត៌មាននានាពីក្រុមការងាររបស់កម្មវិធី ហើយសម្រេចចិត្តចូលជាសមាជិក សកម្មភាពចម្បងធំៗចំនួន៥ដែលសហគ្រិននឹងត្រូវឆ្លងកាត់គឺ៖ ១. វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា៖ ផ្តោតលើការផ្តល់ជូនចំណេះដឹង ដើម្បីអភិវឌ្ឍសម្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មលើផ្នែកដែលសំខាន់ៗ និងចាំបាច់ក្នុងការប្រើប្រាស់។ ២. ការធ្វើកោសល្យវិច្ច័យអាជីវកម្ម៖ ជាសកម្មភាពពិនិត្យសុខភាពរបស់អាជីវកម្ម ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីផ្តល់ជូនសហគ្រិននូវអ្វីដែលត្រូវពង្រីក និងអ្វីដែលត្រូវពង្រឹង។ ៣. វគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ៖ បន្ទាប់ពីការធ្វើកោសល្យវិច្ច័យអាជីវកម្មរួច រាល់បញ្ហា ឬឧបសគ្គដែលសហគ្រិនជួប នឹងទទួលបានការប្រឹក្សាពីសហគ្រិនរាមច្បងដែលមានបទពិសោធន៍ ដើម្បីអាចផ្តល់នូវការពន្លឿនដល់ការរីកចម្រើននៃអាជីវកម្ម។ ៤. ការបោះជំរុំកសាងយុទ្ធសាស្ត្រអាជីវកម្ម៖ ជាសកម្មភាពដ៏ពិសេសមួយដែលនឹងដំណើរការនៅក្រៅក្រុង ឬតាមខេត្តនានាក្នុងប្រទេស ដែលវាជាពេលដែលសហគ្រិនទទួលបាននូវអារម្មណ៍ថ្មីដើម្បីកសាងយុទ្ធសាស្ត្

វិធីសាស្ត្រសាមញ្ញ អ្នកអាចទទួលបានចំណេះដឹងអំពីហិរញ្ញវត្ថុដោយឥតគិតថ្លៃ
ការវិនិយោគលើខ្លួនឯង និងការចំណាយលើការសិក្សា ជាចំណាយដែលគួរតែទទួលបានអាទិភាពសម្រាប់សហគ្រិន ប៉ុន្តែវាមិនមែនសុទ្ធតែអាចទៅរួចសម្រាប់គ្រប់គ្នានោះទេ។ ៣វិធីសាស្ត្រខាងក្រោម អ្នកអាចចាប់ផ្តើមទទួលបានចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុដែលអ្នកគួរសាកល្បងដោយមិនចំណាយលើការបង់ថ្លៃលើសពីសមត្ថភាពរបស់អ្នកនោះទេ។ មុននឹងចូលទៅដល់វិធីសាស្ត្រនេះ តើអ្នកមានជំនឿជាក់ប៉ុណ្ណាថា ការវិយោគលើចំណេះដឹងពិតជាសំខាន់សម្រាប់ខ្លួនរបស់អ្នក? តើអ្នកបានរៀបចំផែនការ រៀបចំធនធាន និងពេលវេលាបែបណាលើការអភិវឌ្ឍសម្ថភាពរបស់អ្នក? ១. ទទួលការអប់រំតាមរយៈអ៊ីនធឺណិត សព្វថ្ងៃនេះ ស្ទើតែអ្វីទាំងអស់ដែលយើងចង់ដឹង សុទ្ធតែអាចរកបានក្នុងអ៊ីនធឺណិត រួមទាំងចំណេះដឹងអំពីហិរញ្ញវត្ថុផងដែរ។ ពិតណាស់ថា អ្នកមិនពិបាកក្នុងការស្វែងរកប្រភពចំណេះដឹងអំពីហិរញ្ញវត្ថុក្នុងអ៊ីនធឺណិតនោះទេ តែវាមិនងាយស្រួលរកឱ្យចំប្រភពដែលល្អនោះដែរ។ អ្នកត្រូវស្រាវជ្រាវបន្ថែមថា អ្នកដែលបង្ហាញ ឬបង្រៀនធ្លាប់បានឆ្លងកាត់នូវបទសោធន៍ទាំងនោះឬទេ មុខពេលដែលសម្រេចចិត្តចំណាយពេលទៅរៀន ទៅមើល ទៅអាន&nb

អ្នកអាចស្វែងរកមិត្តភាពសហគ្រិនតាមវិធីណាខ្លះ?
ក្នុងនាមជាម្ចាស់សហគ្រិនម្នាក់ គឺអ្នកជាម្ចាស់នៃខ្លួនឯង មានភាពឯករាជលើការសម្រេចចិត្ត ដែលគ្រប់គ្រងទៅលើអាជីវកម្មមួយ ហើយពេលខ្លះក៏ឯកាដែរ ដែលត្រូវការជាពិសេសការគាំទ្រយកចិត្តទុកដាក់ពីគ្រួសារ និងមិត្តភក្តិ។ ចំពោះមិត្តភាពសហគ្រិន សំដៅលើភាពស្និតស្នាលគ្នារវាងសហគ្រិននិងសហគ្រិន ឬម្ចាស់អាជីវកម្មនិងម្ចាស់អាជីវកម្ម ដើម្បីពង្រឹងទំនាក់ទំនងនានាឱ្យកាន់តែមានភាពរីករាយ និងរីកចម្រើនរួមគ្នា។ នៅក្នុងន័យនេះ វាជាទំនាក់ទំនងជិតស្និតដែលលើសពីគ្រាន់តែធ្វើការជាមួយគ្នា សហគ្រិនអាចជួបជជែកគ្នាលេង លេងកីឡារួមគ្នា ឬធ្វើដំណើរកំសាន្តជាដើម។ វាមិនងាយស្រួលប៉ុន្មាននោះទេ ដែលអាចស្វែងរកមិត្តភាពសហគ្រិនមួយដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់ចេះជួយគ្នាទៅវិញទៅមក។ តើអ្នកអាចស្វែងរកមិត្តភាពសហគ្រិនតាមវិធីសាស្ត្រណាបានខ្លះ? ១. មិត្តភក្តិ ឬមនុស្សដែលអ្នកធ្លាប់បានស្គាល់ ពួកគាត់ជាមនុស្សដំបូងដែលអាចគិតទៅដល់ព្រោះធ្លាប់បានស្គាល់គ្នា ឬមានទំនាក់ទំនងរួចស្រេចទៅហើយ។ អ្នកអាចនឹងមានភាពងាយស្រួល និងភ្ជាប់ទំនាក់ទំនងបានលឿនដើម្បីជួបជជែកច

៤ មូលហេតុសំខាន់ដែលសហគ្រិនត្រូវការអ្នកប្រឹក្សាយោបល់ជំនាញ
អ្នកប្រឹក្សាជំនាញពីអាជីវកម្ម (Business Mentor) គឺជាអ្នកដែលមានបទពិសោធន៍ក្នុងផ្នែកអាជីវកម្ម ហើយមានឆន្ទៈក្នុងការដើរតួជាអ្នកផ្តល់ដំបូន្មាន ប្រឹក្សាយោបល់ពីទស្សនៈថ្មីៗ សហការ និងជួយសហគ្រិន ឬម្ចាស់អាជីវកម្មឱ្យផ្តោតលើគោលដៅរយៈពេលវែងរបស់ពួកគេក្នុងការដំណើរការអាជីវកមុ្ម។ ហេតុផល ៤ យ៉ាងដែលអ្នកប្រឹក្សាជំនាញពីអាជីវកម្ម មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម៖ ១. អ្នកប្រឹក្សាជំនាញពីអាជីវកម្ម លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍរបស់អាជីវកម្ម តួនាទីសំខាន់របសអ្នកប្រឹក្សាជំនាញពីអាជីវកម្ម គឺធ្វើយ៉ាងណាជួយផ្ដល់មតិយោបល់ ដើម្បីជួយឱ្យអាជីវកម្មរីកចម្រើនលូតលាស់ទៅមុខបាន។ ជាពិសេសគឺការលើកទឹកចិត្ត ការប្រាប់ពីដំណើរដ៏លំបាកនៅក្នុងដំណាក់កាលនីមួយៗដែលនឹងឆ្លងកាត់ និងភាពស្រស់ស្អាតដែលនៅចាំយើងនៅពេលខាងមុខ។ ២. អ្នកប្រឹក្សាជំនាញពីអាជីវកម្ម ជាប្រភពនៃចំណេះដឹង អ្នកប្រឹក្សាជំនាញពីអាជីវកម្ម អាចផ្តល់នូវចំណេះដឹង និងដំបូន្មានដែលអាចជួយឱ្យអាជីវកម្មជោគជ័យ។ អ្នកដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូង អាចទទួលប

ហេតុអ្វីសហគ្រិនមានតួរនាទីចូលរួមយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេស?
សហគ្រិនដើរតួរនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេរួចចំណែកដល់សេដ្ឋកិច្ចទាំងមូលផងដែរ។ ពួកគេអាចនាំមកនូវការផ្លាស់ប្ដូរក្នុងធ្វើអាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅ និងភាពឆ្នៃប្រឌិតក្នុងការដោះស្រាយបញ្ហានានានៅក្នុងសង្គម។ នៅក្នុងអត្ថបទនេះ នឹងនិយាយអំពីសារៈសំខាន់ និងមូលហេតុដែលសហគ្រិនសំខាន់ចំពោះសេដ្ឋកិច្ច៖ ផលិតផល ឬសេវាកម្មថ្មីដែលត្រូវបានបង្កើតឡើងដោយសហគ្រិនអាចជះឥទ្ធិពលវិជ្ជមានដែលជំរុញឱ្យមានការរីកចំរើនដល់អាជីវកម្ម បង្កើតការងារដល់មនុស្ស និងអាចធ្វើឱ្យវិស័យដែលពាក់ព័ន្ធគ្នាផ្សេងទៀតមានភាពរីកចម្រើន។ ម៉្យាងវិញទៀត ការរីកលូតលាស់នូវអាជីវកម្មថ្មីៗក្នុងសង្គមអាចទាក់ទាញវិនិយោគិនដើម្បីធ្វើការវិនិយោគទៅលើអាជីវកម្មដែលមានការមានសក្ដានុពលក្នុងទីផ្សារ។ សហគ្រិនដែលរួមចំណែកក្នុងការបង្កើតអាជីវកម្មថ្មីៗដែលមានតម្រូវការក្នុងទីផ្សារ និងអាចបំពេញតម្រូវការដល់អ្នកប្រើប្រាស់ គឺរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាពសង្គម។ នៅពេលដែលផលិតផល ឬសេវាកម្មថ្មីដែលមានការបំពាក់ទៅដោយមុខងារថ្មី និងទំនើបជាងមុន វាធ្វើឱ្យតម្

៧ ចំណុចក្នុងការផ្ទេរសិទ្ធការងារទៅកាន់បុគ្គលិកសម្រាប់អាជីវកម្ម ២០២៣
នៅពេលដែលអ្នកកសាង និងដឹកនាំអាជីវកម្មមួយ អ្នកត្រូវចាត់ចែងគ្រប់គ្រងការងារយ៉ាងច្រើន។ អ្នកស្ទើរតែអាចធ្វើបានគ្រប់សព្វការងារក្នុងអាជីវកម្ម។ ជាការពិត អ្នកត្រូវធ្វើការច្រើនម៉ោង ទាំងពេលយប់ ទាំងចុងសប្តាហ៍ ហើយការងារកាន់តែធ្វើ កាន់តែមិនចេះអស់។ មូលហេតុនេះហើយ ការបង្កើតក្រុមការងារ និងផ្ទេរសិទ្ធការងារទៅកាន់ពួកគេ ជាភាពចំបាច់មួយសម្រាប់ជួយដល់សហគ្រិនឱ្យមានពេលវេលាបង្កើនផលិតភាពកសាងយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម។ ខាងក្រោមនេះជា ៧ចំណុចជួយសហគ្រិនក្នុងការផ្ទេសិទ្ធការងារយ៉ាងមានប្រសិទ្ធភាព៖ ១. បង្ខំខ្លួនឯងឱ្យផ្ទេរសិទ្ធបែងចែកការងារ សហគ្រិនមានធម្មជាតិជាម្ចាស់របស់ការងារដែលបានបង្កើតឡើងមក ដែលចង់ធ្វើវាគ្រប់ពេលវេលា ហើយធ្វើច្រើនបំផុតតាមដែលអាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែលះបង់ បង្ខំខ្លួនឯងផ្ទេរសិទ្ធការងារមួយចំនួនទៅក្រុមការងារ ទោះបីអ្នកមិនចង់ក៏ដោយ។ ពេលខ្លះការងារដែលអ្នកចង់ធ្វើវា តែវាប្រហែលជាប្រសើរឡើងប្រសិនបើអ្នកផ្ទេរវាឱ្យអ្នកផ្សេង។ ២. ឆ្លើយតបឱ្យទាន់ពេលក្នុងការបែងចែកការងារ

តើអ្វីជាម៉ូឌែល DMAIC?
DMAIC ផ្តល់ឱ្យអ្នកនូវការពង្រឹងគុណភាពការងារ ជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាដើម្បីធ្វើឱ្យសកម្មភាពការងារក្នុងអាជីវកម្មមានភាពល្អប្រើសើរឡើង។ វាមានសកម្មភាពជាច្រើនក្នុងអាជីវកម្មដែលអាចប្រើប្រាស់ម៉ូឌែល DMAIC ដើម្បីធ្វើឱ្យកាន់តែប្រសើរដូចជា៖

សារសំខាន់នៃការត្រួតពិនិត្យសុខភាពអាជីវកម្ម
មិនថាអាជីវកម្មកំពុងស្ថិតក្នុងដំំណាក់កាលរីកលូតលាស់មានទំហំប៉ុណ្ណាក៏ដោយ ក៏នៅតែអាចមានចន្លោះខ្វះខាតជាក់ជាមិនខាន។

មេរៀនពីបទពិសោធន៍របស់សហគ្រិនរៀមច្បង
នៅពេលដែលអ្នកជួបសហគ្រិន២នាក់ ហើយសួរអំពីដំណើរជីវិតសហគ្រិនរបស់ពួកគេ អ្នកនឹងទទួលបានចម្លើយមិនដូចគ្នានោះទេ។ អ្នកខ្លះចាប់ផ្តើមអាជីវកម្មតាំងពីរៀនដោយមិនមានបទពិសោធន៍ការងារសោះឡើយ អ្នកខ្លះខំប្រឹងធ្វើការយូរឆ្នាំទម្រាំហ៊ានចេញក្នុងដំណើរសហគ្រិន ហើយវាមានរឿងអំពីដំណើរជាសហគ្រិនជាច្រើនផ្សេងទៀត។ តាមរយៈបទពិសោធន៍ផ្សេងៗគ្នាលើវិស័យសហគ្រិន មានចំណុចមួយចំនួនដែលអ្នកគួរដឹង ដែលវាអាចនឹងមិនមានបង្រៀនក្នុងថ្នាក់រៀននោះទេ៖ ១. របៀប ឬយុទ្ធសាស្ត្រដែលអ្នកនឹងប្រើដើម្បីឡើងភ្នំ វាសំខាន់ជាងការទៅដល់កំពូលភ្នំគោលដៅគឺទៅដល់កំពូលភ្នំ ហើយគ្រប់គ្នាគឺអាចធ្វើវាបាន តែការប្រើសម្ភារៈ កម្លាំង ល្បឿន ភាពតាំងចិត្ត គឺមិនដូចគ្នានោះទេ ដែលវាជាកត្តាចូលរួមផ្តល់ឱ្យមនុស្សមួយចំនួនអាចទៅដល់កំពូលភ្នំបានលឿន អ្នកខ្លះទៅដល់យឺត ហើយអ្នកខ្លះទៀតមានបញ្ហាតាមផ្លូវជាដើម។ ដូចគ្នានេះដែរ ក្រុមហ៊ុនក្នុងវិស័យដូចគ្នា ផ្គត់ផ្គង់ទំនិញឬសេវាកម្មដូចគ្នា តែការអនុវត្តខុសគ្នា ច្បាស់ណាស់ថាលទ្ធផលទទួលបានគឺមិនដូចគ្នានោះទេ។ ២. នៅពេលដែលអ្នកព្រមទទួលស្គាល់កំហុសវាជារឿងល្អមួយ ព្រោះវាជាផ្លូវទៅកាន់ភាពជោគជ័យតើអ្នកស្គាល់នរណាម្នាក់ ដែលមិនធ្លាប់បង្កើតកំហុសដែរឬទេ? មិនមានន័យថា អ្នកត្រូវតែបរាជ័យ ឬបង្ក

Impact From COVID-19
តើអាជីវកម្មនៅកម្ពុជាត្រូវបានរងផលប៉ះពាល់ទៅលើផ្នែកធំៗអ្វីខ្លះដោយសារកូវីដ-១៩? កូវីដ១៩ កំពុងតែអូសបន្លាយពេលក្នុងការមានវត្តមាននៅក្នុងប្រទេសយើង ក៏ដូចជាពិភពលោក។ អាជីវកម្មមួយចំនួនអាចនឹងមានភាពប្រសើរឡើងវិញខ្លះ ហើយអាជីវកម្មមួយចំនួនក៏នឹងកំពុងតែបន្តរងគ្រោះ និងទទួលផលប៉ះពាល់ពីវិបត្តិនៃជំងឺមួយនេះ។ យោងទៅតាមការសិក្សាពីផលប៉ះពាល់នៃកូវីដ១៩ មកលើអាជីវកម្មក្នុងប្រទេសយើងគឺមាន ៤ចំណុចធំដែលអាជីវកម្មភាគច្រើនសុទ្ធតែជួបប្រទះ ៖ ១. ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ហិរញ្ញវត្ថុជាចំណុចរសើបនៅសម្រាប់អាជីវកម្ម ដែលគ្រប់ផ្នែកទាំងអស់សុទ្ធតែទាក់ទង និងផ្នែកមួយនេះ។ រាល់សកម្មភាពរបស់អាជីវកម្មសុទ្ធតែត្រូវការចំណាយ ដើម្បីទទួលបានចំណូលមកវិញ តែកូវីដបានធ្វើឱ្យលំហូរសាច់ប្រាក់ដំណើរការមិនល្អ ចំណូលមិនទៀងទាត់ និង មិនមានលទ្ធភាពសងទៅម្ចាស់បំណុល។ ២. ផលិតភាពរបស់បុគ្គលិកមានផលប៉ះពាល់អវិជ្ជមាន បុគ្គលិកមិនមានសមាធិ ឬការផ្តោតបាន១០០%នៅក្នុងការងារដោយការបារម្ភពីសុខភាពផ្ទាល់ខ្លួន ឬសុខភាពគ្រួសារពួកគេ។ បុគ្គលិកខ្លះរត់ទៅស្រុកកំណើត ខ្លះមិនហ៊ានចេញទៅធ្វើការ ឬទៅធ្វើការដោយអារម្មណ៍ភ័យខ្លាចដែលនាំឱ្យផលិតភាពការងារមានការថមថយ ហើយលទ្ធផលការធ្លាក់ចុះជារួម។ ៣. តម្លៃ និងគុណភាពផលិតផល ន