សំណួរដែលសួរញឹកញាប់
BIO Program គឺជាកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មដែលផ្តួចផ្តើមបង្កើតឡើងដោយសមាគមក្លិបអ្នកវិនិយោគកម្ពុជា នៅក្នុងឆ្នាំ២០១៨ និងត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញអាជីវកម្មធុនតូចនិងមធ្យមក្នុងស្រុកឲ្យឈានទៅមួយកម្រិតទៀតតាមរយៈកម្មវិធីអភិវឌ្ឍសមត្ថភាពសំរាប់សហគ្រិន ការជួយណែនាំ ការពិគ្រោះយោបល់ និងឱកាសដើម្បីទទួលបានមូលនិធិវិនិយោគឬហិរញ្ញប្បទាន។
កម្មវិធីនេះមានរយៈពេលប្រហាក់ប្រហែល ០៥ ខែ។
អ្នកនៅតែអាចចូលរួមបាន។អ្នកអាចចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាដែលអ្នកមិនបានចូលរួមនៅវគ្គក្រោយ។
ដំបូងអ្នកត្រូវចុះឈ្នោះដោយបំពេញពាក្យស្នើសុំចូលរួម (អាចរកពាក្យស្នើសុំចូលរួមនៅក្នុងលក្ខ័ណ្ឌចូលរួមកម្មវិធី)។ បន្ទាប់មកដាក់ពាក្យស្នើសុំចូលរួមភ្ជាប់ជាមួយនឹងឯកសារដែលត្រូវតម្រូវ។ ក្រុមការងារនឹងធ្វើការទាក់ទងអ្នកសម្រាប់ធ្វើការវាយតម្លៃ និងធ្វើការសម្ភាសន៍។
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាភាគច្រើននឹងធ្វើឡើងនៅថ្ងៃសៅរ៍ (យ៉ាងច្រើនពីរដងក្នុងមួយខែ)។
អ្នកអាចបញ្ចូនអ្នកតំណាងជំនួសដោយគ្រាន់តែជូនដំណឹងដល់ក្រុមការងារ BIO ហើយត្រូវប្រាកដថាអ្នកដែលអ្នកបញ្ចូនមកគាត់អាចយល់ពីវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា។ ទោះយ៉ាងណាក៏ដោយ យើងមិនលើកទឹកចិត្តអ្នកឱ្យខកខានវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាច្រើនទេ។
BIO Program គាំទ្រដោយសមាគមក្លិបអ្នកវិនិយោគកម្ពុជា។ ដោយការចូលរួម BIO Program អ្នកនឹងក្លាយជាសមាជិកទូទៅនៃសមាគមក្លិបអ្នកវិនិយោគកម្ពុជាដោយស្វ័យប្រវត្តិ។កម្មវិធីនេះបើកសម្រាប់សាធារណៈ ដូច្នេះបើសិនជាអ្នកបំពេញទៅតាមនឹងលក្ខខ័ណ្ឌចូលរួមកម្មវិធី អ្នកត្រូវបានស្វាគមន៍ចូលរួមកម្មវិធី។
អ្នកចូលរួមទាំងអស់នឹងទទួលបានវគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ (ជាក្រុម ឬ មួយទល់មួយ)។
អ្នកចូលរួមអាចទទួលបានវគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញជាក្រុមប្រហែល ២ដថង ឬ វគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញមួយទល់មួយ ប្រហែល ២ម៉ោង។
យើងមិនធានាថាអ្នកនឹងត្រូវតែទទួលបានទុននេះទេ។ ប៉ុន្តែដៃគូសហការរបស់យើងនឹងផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុជាច្រើនដូចជា៖
១. CiC Capital ៖ មូលបត្របំណុលឯកជន (រហូតដល់៥០០០០ដុល្លា) និង មូលបត្របំណុលកម្មសិទិ្ធ (ពី ៥០០០០ដុល្លាទៅ១៥០០០០០ដុល្លា)
២. CiC Plc ៖ ការវិនិយោគជាយុទ្ធសាស្ត្រ (សមាជិកអាចសិក្សាពីជម្រើសនៃការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនជាមួយ CiC Plc)
៣. បណ្តាញវិនិយោគិនកម្ពុជា (CAIN) ៖ សមាជិកមានឱកាសក្នុងការធ្វើបទបង្ហាញស្វែងរកទុនពីវិនិយោគិនបែបបុគ្គលសម្រាប់ទុន ចាប់ពី ១៥០០០ដុល្លា។
៤ . ដៃគូផ្សេងៗទៀត ដូចជា ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) ដែលមានគម្រោងធានាឥណទានផ្តោតលើវិស័យកសិកម្ម។