BIO Batch 03 is Officially Launched!

BIO Business Mission
February 11, 2021
BIO Webinar Series 02 | COVID-19 : BIO BUSINESS RESILIENCE
April 30, 2020

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ កម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម BIO Program បានប្រារព្ធពិធីបើកដំណើរការវគ្គ៣ជាផ្លូវការ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកប៊ីអាយអូវគ្គថ្មី សមាជិកប៊ីអាយអូពីវគ្គមុនៗ និងភ្ញៀវកិត្តិយសជាច្រើនទៀតដែលជាសមាជិកគុណវុឌ្ឍិនៃសមាគមអ្នកវិនិយោគកម្ពុជា (CiC) ដែលសុទ្ធសឹងតែជាម្ចាស់សហគ្រាសដែលកំពុងមានដំណើរការអាជីវកម្មយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។

គួររំលឹកផងដែរថា BIO Program ជាកម្មវិធីដែលស្ថាបនាឡើងដោយសមាគមអ្នកវិនិយោគកម្ពុជា (CiC) ដែលចាប់ផ្តើមដំណើរការឡើងតាំង​ពីឆ្នាំ​២០១៨ មកម្ល៉េះ ជាមួយនឹងគោលបំណងយ៉ាងមុះមុតក្នុងការជួយពង្រឹង ពង្រីក និងពន្លឿនការអភិវឌ្ឍអាជីវកម្មរបស់សហគ្រិនធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ហើយការគាំទ្រនេះត្រូវបានប្រព្រឹត្តឡើងតាមរយៈការផ្តល់ជាកម្មវិធីពង្រឹងសមត្ថភាពដឹកនាំ ការធ្វើកោសល្យវិច្ច័យ​អាជីវកម្ម ការប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ ការបោះជំរុំអាជីវកម្មដើម្បីបង្កើនចំណេះដឹង &​ ចែករំលែកបទពិសោធន៍ ក៏ដូចជាផ្តល់ឱកាសដល់សហគ្រិនក្នុងការចាប់យកទុនវិនិយោគពីវិនិយោគិនឯកជន និងស្ថាប័នវិនិយោគក្នុងស្រុក និងក្រៅស្រុកផងដែរ។ បច្ចុប្បន្ន BIO Program មានសមាជិកជាសហគ្រិនជាង ២៥០+ នាក់ និងត្រូវបានចាប់ផ្តើមចំនួន២វគ្គរួចមកហើយនៅរាជធានីភ្នំពេញ និងខេត្ដសៀមរាម ។

លើសពីនេះទៅទៀត ដើម្បីជាប្រយោជន៍ដល់សហគ្រិនដែលចូលរួម កម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម BIO Program បានបន្ថែមសកម្មភាពថ្មីៗជាច្រើនមានដូចជា Business Missions, BIO Expert Talk, BIO Knowledge Café និងកម្មវិធីផ្សេងទៀតជាច្រើនរៀបចំដោយសមាគមអ្នកវិនិយោគកម្ពុជា (CiC)។

*រូបភាព សមាជិកប៊ីអាយអូ វគ្គ២ ធ្វើការចែករំលែកអំពី បទពិសោធល្អៗ និងអត្ថប្រយោជន៍
ទទួលបានបន្ទាប់ពីការចូលរួមកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម BIO Program

គួរបញ្ជាក់ផងដែរថា ជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃជំងឺឆ្លងកូវីដ-១៩​ថ្មី កម្មពិធីនឹងត្រូវប្រព្រឹត្តឡើងដោយមានវិធាន​ការការពារយ៉ាងខ្ជាប់​ខ្ជួន​តាម​ការណែនាំរបស់ក្រសួងសុខាភិបាល​ដោយមានការ​ធ្វើ​ការ​វាស់​​ស្ទង់​​សី​តុណ្ហភាព​ លាងសំអាតដៃសំលាប់មេរោគ និងការរក្សាគំលាតជាដើម។